ខេត្តកំពង់ឆ្នាំង ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍ ក្នុងឳកាសពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ២០១៩នេះ

ទឹកធ្លាក់​តាម​តំបន់ភ្នំ បឹងបួរ ស្ទឹង ប្រឡាយ ទំនប់ និង​រមណីយដ្ឋាន​កែច្នៃ​ខ្នាតតូច​នានា បានធ្វើ​ឲ្យ​ខេត្តកំពង់ឆ្នាំង ក្លាយជា​ខេត្ត​គោលដៅ​ដែលមាន​សក្តានុពល​ទេសចរណ៍​ដែលរពឹងថានឹងមានបងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​កម្សាន្ត​ច្រើន​នៅ​នា​រដូវ​បុណ្យ​ភ្ជុំ​នេះ​។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខេត្តកំពង់ឆ្នាំង បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​នៅក្នុង ឱកាស ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង

ជាមួយគ្នា​នោះ លោក​បន្ថែមថា មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ក៏បាន​ត្រៀមខ្លួន​រួច​ដែរ ក្នុងការ​រៀបចំ សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរណ៍​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៩​នេះ​។ ជាពិសេស​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ អំពី​អនាម័យ​បរិស្ថាន​ដល់​អ្នកលក់ដូរ​នៅ​តំបន់​ទេសចរណ៍​កម្សាន្ដ​នានា ក្នុង​ខេត្ត​ផងដែរ​។​

​គួរបញ្ជាក់ថា ​របាយការណ៍​របស់​ក្រសួងទេសចរណ៍ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១១​ខែតុលា ឆ្នាំ​២០១៨​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ភ្ញៀវទេសចរ​ជាង ១៦​ម៉ឺន​នាក់ ទៅលេង​កម្សាន្ត​រមណីយ​ដ្ឋា​ន​នានា ក្នុង​ខេត្តកំពង់ឆ្នាំង​។ ក្នុងនោះ តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​ពង់​ឆ្នាំង ដែលមាន​ភ្ញៀវ​ទេសចរណ៍ ទៅលេង​ច្រើនជាងគេ រួ​មាន​មាន ទំនប់​ស្ទាក់​ទឹកស្ទឹង​គង្គា ទឹកធ្លាក់​អន្លង់​ស្វាយ ទឹកធ្លាក់​ថ្ម​ក្រាល ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ស្រុក​ទឹកផុស ទំនប់​២០​ឧសភា ស្ថិត​ក្នុងស្រុក​រលាប្អៀរ ទំនប់​ស្ទាក់​ទឹក​អា​ចាង តំបន់​ខ្សាច់​ស ស្ថិតក្នុង​ស្រុក​បរិបូណ៌ និង មាត់ទន្លេ​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង​៕

អត្ថបទ៖ ហឹង ចូច

មាត់ទន្លេ​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង
ទំនប់​ស្ទាក់​ទឹកស្ទឹង​គង្គា ក្នុង​ស្រុក​ទឹកផុស
ទំនប់​ស្ទាក់​ទឹក​អា​ចាំង ស្ថិតក្នុង​ស្រុក​បរិបូណ៌
ទឹកធ្លាក់​ថ្ម​ក្រាល ក្នុង​ស្រុក​ទឹកផុស
ទឹកធ្លាក់​ស្រែអំពិល ស្ថិតក្នុង​ស្រុក​ទឹកផុស

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង