សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ អំពា​វនាវ​ប្រ​ជា​ពល​រដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នី​តិ​កាល​ទី​៧​ អោយ​បាន​គ្រប់​ៗ​គ្នា​​

កំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរជាវាំង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត ចូលរួមបំពេញកាតព្វកិច្ចសិទ្ធជាប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។


ការលើកឡើងរបស់សម្តេចចៅហ្វាវាំងគង់ សំអុល បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។


សម្តេចចៅហ្វាវាំងគង់ សំអុល បានបញ្ជាក់ទៀតថា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដូចនេះសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និង អ្នកដឹកនាំប្រទេសដែល បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ នាំអោយប្រជាជន និងសង្គមជាតិរីកចំរើន។ សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចការព្រះអង្គតែងតែបានយកចិត្តទុកដាក់ គិតគូរជានិច្ចសុខទុក្ខ និងការលំបាករបស់របស់បងប្អូនប្រជានុរាស្រ្តនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។


សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះអោយបានគ្រប់ៗគ្នា ដោយត្រៀមនូវឯកសារនានាដែលបម្រើឱ្យការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ និង ឯកសារផ្សេងៗទៀត ចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ។


សម្តេចចៅហ្វាវាំង បានផ្តាំផ្ញើដល់បងប្អូនកូនចៅទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណ និង លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង