ពុទ្ធិក​វិទ្យា​សាកល​វិ​ទ្យា​ល័យ​ ព្រះ​សីហនុ​រាជ​ខេត្ត​កំពង់​ឆ្នាំង​ បើក​បវេសន​កាល​ ឆ្នាំ​សិក្សា​ថ្មី​

កំពង់ឆ្នាំង ៖ បវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣ -២០២៤ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលពីព្រឹក ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាព ព្រះទេពមុនី សុខ ថាន ព្រះរាជាគណថ្នាក់ចត្វា ព្រះមេគណខេត្តកំពង់ឆ្នាំងនិង ជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ សមណនិស្សិត និងនិស្សិត ជាច្រើនផងដែរ ។


ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រឹទ្ធបុរសរងសាខាពុទ្ធិកសាកលវិទ្យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកាបញ្ជាក់ថា សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បានបង្កើតឡើងនៅឆ្នាំ២០០៨ ។ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និង និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន៤ពុទ្ធិកមហាវិទ្យាល័យ និង ៧ឯកទេស នៅឆ្នំាសិក្សា២០២៣ ២០២៤នេះ មានសមណនិស្សិត និង និស្សិត ចំនួន ៣៩៣អង្គ នាក់ ។


ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីងបានមានសង្ឃដីកាបញ្ជាក់ទៀតថា សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ជាសាកលវិទ្យាល័យរដ្ឋតែមួយគត់នៅខេត្តកំពង់ឆ្នាំងដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតមួយរយភាគរយ បានផ្តល់ឱកាសសិក្សាដល់សិស្សានុសិស្ស និង កូនចៅរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង បានចូលរៀនសូត្រ ដោយមិនប្រកាន់និន្នាការ សាសនា នោះឡើយ ។


ព្រះទេពមុនី សុខ ថាន ព្រះរាជាគណថ្នាក់ចត្វាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងបានមានសង្ឃដីការបញ្ជាក់ថា ពុទ្ធិកសិក្សានៅតែជាស្ថាប័នដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលព្រះសង្ឃ និង សិស្សនិស្សិត ឲ្យមានចំណេះដឹងក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ដែលជាកម្លាំងចលករដ៏សំខាន់ជួយជំរុញឲ្យមានការអភិវឌ្ឍសង្គម និងបន្តនិរន្តរព្រះពុទ្ធសាសនា ឲ្យបានគង់វង្សយូរអង្វែង ប្រកបដោយសេចក្តីសុខចម្រើន តទៅ។


ព្រះទេពមុនី សុខ ថាន មានសង្ឃដិកាបន្តថា ការរីកចម្រើននៃវិស័យពុទ្ធិកសិក្សា គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន គឺអាស្រ័យដោយការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ព្រះសង្ឃពុទ្ធបរិស័ទ ពិសេសរាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខជួយគាំទ្រគ្រប់រូបភាពទាំងអស់ ជំរុញឲ្យវិស័យពុទ្ធិកសិក្សាប្រព្រឹត្តទៅប្រកបដោយរីកចម្រើនឥតឈប់ឈរ។


ព្រះទេពមុនី សុខ ថាន បានផ្តាំផ្ញើដល់សមណនិស្សិត និស្សិតទាំអស់ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពវិន័យសាលា ធ្វើយ៉ាងណាអោយក្លាយខ្លួនជាកោសិការសង្គមមួយដ៍ល្អ ក្នុងការចូលរួមលើកាអភិវឌ្ឍន៍ប្រទេសជាតិ ។


នៅក្នុងឱកាសនោះ ព្រះទេពមុនី សុខ ថានព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ប្រគល់ប័ណ្ណសរសើរ និង ថវិកាលើកទឹកចិត្ត ដល់សមណនិស្សិត និង និស្សិត ឆ្នើមពីលេខ១ដល់លេខ៥ ដែលបានប្រឹងប្រែងរៀនសូត្រផងដែរ និង ប្រគេនបច្ច័យ និង ថវិកាដល់សណនិស្សិត និស្សិតចូលរួមផដែរ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង