ពល​រដ្ឋ​​ពេញ​ចិត្ត​នឹង​ក្រុម​ការ​ងារ​រាជ​រ​ដ្ឋា​​ភិបាល​ចុះ​មូល​​ដ្ឋាន​ឃុំ​ឈាន​ឡើង ​ដែល​បាន​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ ​សំណូម​ពរ​ និង​លើក​កម្ពស់​សេវា​សាធារណៈ​នៅ​មូល​ដ្ឋាន​បាន​ល្អ​ប្រសើរ​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំឈានឡើងស្រុកសាមគ្គីមានជ័យ បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាននៃឃុំឈានឡើង ដែលបានចូលរួមដោះស្រាយនូវគ្រប់បញ្ហានិងសំណូមពរប្រជាពលរដ្ឋ និង បានជម្រុញលើកកម្ពស់នៃការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

តាមរយៈនៃការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននឃុំឈានឡើង បានធ្វើឱ្យឃុំមួយនេះកាន់តែមាន តែមានការរីកចម្រើន មានសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភ ដែលធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមាភាពប្រសើរឡើង តាមរយៈនៃការពង្រីកមុខរបរ និង ប្រកបរបចិញ្ចឹមជីវិតនៅក្នុងមូល​ដ្ឋាន ។ អ្វីដែលប្រជាពលរដ្ឋកាន់តែរីករាយបន្ថែមទៀតនោះ គឺការគាំទ្រ និង ជម្រុញដល់ថ្នាក់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាតម្រូវការជូនពលរដ្ឋបានទាន់ពេលវេលា ដូចជាការធ្វើអត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និង សេវាផ្សេងទៀតជាច្រើនផងដែរ ។

ឃុំឈានឡើង គឺជាឃុំមួយនៅតំបន់ដាច់ស្រយ៉ាល ដែលកន្លងមកឃុំមួយនេះជួបការលំបាក ពុំសូវមានការអភិវឌ្ឍន៍នោះទេដោយមូលដ្ឋានឃុំនេះជាតំបន់សមរភូមិ ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុនសែន ដែលជាស្ថាបនិសន្តិភាព បានផ្លាស់ប្រែ ពីតំបន់សមរភូមិ ទៅជាកន្លែងដែលមានការអភិវឌ្ឍន៍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ស្ពានផ្លូវសាលារៀន មណ្ឌលសុខភាព តាមរយៈនៃការអិវឌ្ឍន៍ដ៍ឆាប់រហ័សនេះបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានជីវភាពធូរធារ ប្រសើរឡើង ឆ្លើយតបបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ការអភិវឌ្ឍន៍របស់ឃុំឈានឡើង នាពេលនេះគឺមិនអាចខ្វះបានពីការចូលរួមរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈានឡើង ដែលបានចូលរួមគាំទ្រ រិះរកគ្រប់មធ្យោបាយ រួមគ្នាគិត រួមគ្នាធ្វើ ក្នុងសិក្សាស្រាវជ្រាវ ធ្វើយ៉ាងឱ្យឃុំមួយនេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រមម្លប់នៃសន្តិភាព ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង