មន្ត្រីពីររូបត្រូវបានតែងតាំងជាអភិបាលរងស្រុកបរិបូរណ៍ ខេត្ត កំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មន្ត្រីពីររូបត្រូវបានតែតាំងជាអភិបាលរងស្រុកបរិបូរណ៍ ដែលពិធីប្រកាសចូលកាន់តំណែង អភិបាលរងទាំង២រូបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩
នេះ ក្រោមអធិបតីភាពឯកឧត្តមស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៨៨៨២ តែងតាំងលោកផល សុភាពនិងលោកវ៉ាត សាវ៉ាន ជាអភិបាលរងស្រុកបរិបូរណ៍ ។

ឯកឧត្តមស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា ការផ្លាស់ប្តូរ ការតែងតាំងមុខតំណែងមន្ត្រី ធ្វើឡើងទៅតាមតម្រូវការ ជាក់ស្តែង នៃការងារ និង នីតិវិធីដែលបានកំណត់ក្នុងច្បាប់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមស៊្រន សំឬទ្ធី បានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកទាំង២រូប ដែលទើបតែង តាំងថ្មី ត្រូវខិតខំក្នុងការបំពេញភារះកិច្ច ជម្រុញបង្កើននូវប្រសិទ្ធភាពការងារ ដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲបានល្អ ដោយស្មារតីយកចិត្តទុកដាក់នឹងការទទួលខុសត្រូវខ្ពស់ ពិ
សេសត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲបានល្អប្រសើរ ៕ ដោយ ៖ ហឹង ចូច

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង