សមាគមន៍​​គ្រឹះ​បរិស័ទ​ខេត្ត​កំពង់​ឆ្នាំ​ង​ សហការ​ជាមួយ​រដ្ឋ​បាល​ក្រុង​កំ​ព​ង់​ឆ្នាំ​ង រួមគ្នា​ សំអាត​អនាម័យ​ បរិស្ថាន​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​កំពង់​ឆ្នាំង​

កំពង់ឆ្នាំង៖ សមាគមន៍គ្រឹះបរិស័ទខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោកស្រី ជួន ចរិយា ប្រធានសមាគមន៍គ្រឹះបរិស័ទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះបានសហការជាមួយអាជ្ញាធរក្រុកំពង់ឆ្នាំង បានចុះធ្វើការផ្សព្វផ្សាយ និងធ្វើអនាម័យ សម្អាតបរិស្ថានតាមដងវិថីនានានៅក្រុងកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសាន់ អូស្មាន អភិបាលរងក្រុកំពង់ឆ្នាំង និងលោកម៉ក់ សុលីននាយករងរដ្ឋបាលក្រុងកំពង់ឆ្នាំង ព្រមទាំងក្រុមយុវជននៃសមាគមន៍ចំនួន១៦០នាក់ ។ រួមគ្នាដើររើសសំរាម ដើម្បីបរិស្ថានគ្មានសំរាម និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្នុងក្រុងកំពង់ឆ្នាំង។


លោកស្រី ជួន ចរិយា ប្រធានសមាគមន៍គ្រឹះបរិស័ទ បានឱ្យដឹងថា ថ្ងៃនេះសមាគន៍គ្រឹះបរិស័ទ បានធ្វើសេចក្តីល្អ បានចលនារួមគ្នាមួយ ដោយកិច្ចហការជាមួយរដ្ឋបាលក្រុងកំពង់ឆ្នាំង បានធ្វើយុទ្ធនាការសំអាតអនាម័យបរិស្ថាន ។ ក្នុងគោលបំណងពលរដ្ឋពិសេស យុវជនទាំងអស់ មានទស្សនៈក្នុងការចូលរួមទទួលខុសត្រូវលើការគ្រប់គ្រងសំរាមផងដែរ ទាំងនៅតាមទីរសាធារណៈ និង លំនៅដ្ឋានផ្ទាល់ ដោយចូលរួមឱ្យបានជាអតិបរិមាក្នុការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកផងដែរ ។សម្រាប់សមាគមន៍បានធ្វើសកម្មភាពបែបនេះចំនួន៦ដងរួចមកហើយ លើកនេះគឺជាលើកទី៧ ប៉ុន្តែសកម្មភាពលើកនេះគឺមានការចូលរួមច្រើនពីយុវជនរហូតដល់១៦០នាក់ ដោយបានដើររើសសំរាមតាមផ្លូវចំនួន៦ខ្សែក្នុងក្រុង។


មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំងបានសំដែងនូវអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមគ្រឹះបរិស័ទដែលបានសកហការជាមួយរដ្ឋបាលក្រុងរៀបចំធ្វើយុទ្ធនាការរើសសំរាមតាមដងផ្លូវនានាក្រុងកំពង់ឆ្នាំង។


លោកអភិបាលរងក្រុងបានឱ្យដឹងទៀថា យុទ្ធនាការដែលបានធ្វើឡើងរួមគ្នានាពេលនេះគឺសារមួយបង្ហាញដល់ពលរដ្ឋ ចាប់ពីពេលនេះតទៅ ត្រូវតែរួមគ្នាសម្អាតបរិស្ថាន ព្រោះកិច្ចការធ្វើអនាម័យបរិស្ថាននៅសង្គម មិនមែនជារឿងនណាម្នាក់នោះទេ គឺជាកិច្ចការសង្គមមួយ ដែលទាមទារឱ្យយើងទាំងគ្នា ចូលរួម ទើបការងារអនាម័យបរិស្ថានក្នុងក្រុងបានស្អាត មានសោភ័ណភាព សមស្របជាក្រុងដែលមានការអភិវឌ្ឍន៍ ។


លោក អភិបាលក្រុងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ គ្រប់ផ្ទះ គ្រប់គ្រួសារក្នុងក្រុងកំពង់ឆ្នាំង ថែរក្សាអនាម័យបរិស្ថាន អនុវត្តឱ្យបានល្អភូមិមួយផ្ទះមួយគ្មានសម្រាម។ការចូលរួមរបស់មហាជនក្នុងការធ្វើអនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន ឲ្យស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង