ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ និ​ង​ ថ្នាក់​ខេត្ត ​ចុះ​មូល​ដ្ឋាន​ឃុំ​ឈាន​ឡើង​ ចុះ​​សួរ​សុខ​ទុក្ខ​ថ្នាក់​ដឹក​នំា​និង​សមា​ជិក​គណ​បក្ស​ឃុំ​ឈាន​ឡើង​​​

កំពង់ឆ្នាំង ៖ ជំទាវ ហូ សុវណ្ណិកា ប្រធានក្រុមការងារថ្នាក់កណ្តាល និង ឯកឧត្តម ខូវ លី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងក្រុមកងារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំឈានឡើងចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំឈានឡើង រួមនិងផ្សព្វផ្សាយព្រះរាជសារព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិដែលមានអាយុគ្រប់បោះឆ្នោតទាំងអស់ ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ ។


ក្នុងឱកាសនោះ ជំទាវ ហូ សុវណ្ណិកា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំឈានឡើង បានលើកឡោះងអំពីស្ថានភាពការអនុវត្តការងាររបស់បក្សកន្លងមក និងបានពន្យល់ណែនាំបន្ថែមអំពីទម្រង់ធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកក្រុមបក្ស និង ការរៀបចំរចនាសម្ព័ន្ធសមាជិកបក្សឲ្យមានភាពរឹងមាំ។


ជំទាវ ហូ សុវណ្ណិកា បានបញ្ជាក់ទៀតថា មន្ត្រីរបស់គណបក្សទាំងអស់ ត្រូវគោរពទៅតាមការចាត់តាំងរបស់គណបក្ស ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឲ្យកាន់តែរឹងមាំ នឹងបន្តចុះមូលដ្ឋានសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យបានញឹកញាប់ ដើម្បីស្ដាប់នូវបញ្ហានិងសំណូមពរនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយអោយបានល្អប្រសើរ ។


ឯកឧត្តម ខូវ លី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំឈានឡើង ដើម្បីទទួលបាននូវភាពឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣នេះ គ្រប់សមាជិកគណបក្សទាំអស់ត្រូវជំរុញ និងជួយសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក្នុងការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញយុវជនដែល ទើបគ្រប់អាយុបោះឆ្នោត ត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យសមាជិកបក្ស១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស១សន្លឹក។


នៅក្នុងឱកាសនោះ ជំទាវ ហូ សុវណ្ណិកា ប្រធានក្រុមការងារថ្នាក់កណ្តាល និង ឯកឧត្តម ខូវ លី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បានចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីចុះទៅផ្សព្វផ្សាយព្រះរាជសារ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចសិទ្ធជាប្រជាពលរដ្ឋ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង