ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ បន្ត​ចុះ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​ឥត​គិត​ថ្លៃ​ នៅ​ច្រេស​ ស្រុក​កំពង់​​ត្រឡាច​

កំពង់ឆ្នាំង ៖ ដើម្បីធានាបាននូវសុខមាលភាពនៅក្នុងសង្គមអោយកាន់តែមានភាពប្រសើរឡើងនោះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តបានដឹកនាំគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តចុះពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងទៀតថា នៅក្នុងការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន គឺយើងបានធ្វើមួយចំណែករួចមកហើយ ដូចជានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ចំពោះការចុះមកពេលនេះគឺដើម្បីផ្តល់នូវភាពងាយស្រួលបន្ថែមទៀតជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការចូលមកពិនិត្យសុខភាព និង ថែទាំងសុខភាពអោយកាន់តែប្រសើរឡើងថែមទៀត ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា នៅថ្ងៃនេះ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រួមនឹងរថយន្តគ្លីនិក ដែលភ្ជាប់ជាមួយឧបករណ៍បរិក្ខាពេទ្យទំនើប បានចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការនាំយកនូវសេវាសុខាភិបាលមកដល់មូលដ្ឋានដើម្បីចូលរួមលើកកម្ពស់សុខមាលប្រជាពលរដ្ឋ ។លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ការគាំទ្រតាមរយៈមូលនិធិរបស់រាជរដ្ឋាភិបាលលើវិស័យសុខាភិបាល បានធ្វើជាប្រចាំរួចមកហើយ លើកាបង់ជួសសេវាសុខាភិបាលដល់ពលរដ្ឋ មន្រ្តីរាជការ កម្មករ កម្មការនី ជាដើម។

លោកវេជ្ជបណ្ឌិត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំអស់ចូលរួមថែទាំសុខភាពនិង ចូលរួមនូវវិធានការការពារជំងឺកូវីដ១៩ និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដើម្បីធានាបានភាពសាំនៅក្នុងសហគមន៍ ។

ប្រជាពលរដ្ឋបានចូលរួមពិនិត្យនិងព្យាបាលជំងឺបានបញ្ជាក់ថា បានថ្លែងអំណគុណយ៉ាងជ្រាលជៅបំផុតចំពោះថ្នាក់ដឹកនាំខេត្ត និង ក្រុមគ្រូពេទ្យជំនាញដែលបានរៀបចំកម្មវិធីពិនិត្យព្យបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅ បានមកពិនិត្យនិងព្យាបាលជំងឺនាពេលនេះ ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលបានចុះពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាលទ្ធផលបានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៤0២នាក់ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង