អភិបាលខេត្តកំពង់ឆ្នាំងនឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាក កីឡាការនីទូកអុំ ទូកចែវ ជាងមួយពាន់នាក់នៅ វត្តកំពង់ត្រឡាចក្រោម មុនពេលចេញដំណើរ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាក កីឡាការនី ទូកអុំ ទូកចែវ ជាងមួយពាន់នាក់ នៅវត្តកំពង់ត្រឡាចក្រោម មុនពេលចេញដំណើរទៅកាន់រាជធានីភ្នំពេញ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲដឹងថា ឆ្នាំ​២០១៩​នេះ ខេត្តកំពង់ឆ្នាំង មានទូកចំនួន២៥ ដែលត្រូវទៅចូលរួមអុំ និង ចែវ​ប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​ សំពះ​ព្រះ​ខែ​ នៅ​រាជធានី​ភ្នំពេញ​ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១០​ដល់ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ។

​ទូក​ចំនួន​២៥​រួមមាន​ទូក​ចែវ​បុរស​ចំនួន​១៣,​ទូក​ចែវ​នារី​ចំនួន​១,​ទូក​អុំ​បុរស​ខ្នាតអន្តរជាតិ​ចំនួន​៩, ទូក​អុំ​បុរស​ខ្នាត​វែង​ចំនួន១,​និង​ ទូក​អុំ​នារី​ខ្នាត​វែងចំនួន​១។ដោយឡែកទូក​ទាំង​២៥នេះ​ មកពីក្រុង ស្រុក​ចំនួន៦ និង មាន កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​១.៣៦០​នាក់​ស្រី​១៦២​នាក់​។

បើតាមការឲដឹងពីគណ:កម្មការដឹកនាំទូក របស់ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាមកដល់នឹងរសៀលថ្ងៃទី៧ វិច្ឆិកានេះ ទូកទៅពីស្រុកកំពង់លែង ស្រុករលាប្អៀរ និង ស្រុកមួយចំនួនទៀត បានធ្វើដំណើរទៅដល់គោលដៅ (វត្តកំពង់ត្រឡាចក្រោម) ជាបណ្តើរហើយ ដើម្បីត្រៀមប្រណាំងសាកកម្លាំងគ្នា និង ទទួលការណែនាំពីឯកឧត្តមអភិបាលខេត្ត មុនពេលចេញដំណើរទៅកាន់រាជធានីភ្នំពេញ ៕ ដោយ៖ហឹង ចូច

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង