បាក់រលំអគារនៅក្រុងកែប៖ រកឃើញជនរងគ្រោះ២៥នាក់ហើយ ដោយ៧នាក់បានស្លាប់

មកដល់ម៉ោងប្រមាណ៥ព្រឹក នាថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ចនិងក្រុមអ្នកជួយ សង្គ្រោះ បានរកឃើញជនរងគ្រោះនាក់២៥នាក់ហើយ ដោយ ក្នុងនោះ ៧នាក់បាន បាត់បង់ ជីវិត ដោយសារការបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ នេះបើតាម ព័ត៌មានលើទំព័រហ្វេសប៊ុក របស់សម្តេច នាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម ៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅ ក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់ រលំ នៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករក ជន រង គ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមក ទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង