ទាហានថ្មី១៥៥នាក់ បានបញ្ចប់វគ្គហ្វឹក ហ្វឺនពលទាហានបំពេញក្របខ័ណ្ឌកងទ័ពជើងគោកដោយជោគជ័យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ដែលមានរយៈពេល ៣ខែ ចំនួន១៥៥នាក់ ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ខេត្តកំពង់ឆ្នាំង។

ការបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី ដើម្បីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក បានធ្វើឡើង ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯកពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធ ភូមិភាគពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលាហ្វឹកហ្វឺនពលទាហ៊ានរបស់យោធភូមិភាគពិសេស ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានថ្លែងនូវការកោតសរសើរពីនាយកគ្រប់គ្រងសាលា យោធាចារ្យ ក្នុងរយៈពេលហ្វឹកហ្វឺន៣ខែមកនេះ គឺទទួលបានជោគជ័យ រហូតដល់ពេលបិតវគ្គហ្វឹកហ្វឺន។

មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាកាម ពលទាហានថ្មី ដែលបានបញ្ចប់វគ្គនៅពេលនេះ ហើយត្រូវបានបញ្ជូនទៅកាន់អង្គភាពផ្សេងៗ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ការពារដាច់ខាតជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ នៅគ្រប់អាណត្តិ និងប្រឆាំងដាច់ខាតនូវរាល់បដិវត្តន៍ពណ៌ និងព័ត៌មានមិនពិត ពិសេសប្រឆាំងដាច់ខាតរាល់ទង្វើណា ដែលជាការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈរបស់រាស្ត្រ។

បញ្ចប់ពិធីខាងលើនេះ ក៏មានការប្រគល់លិខិតបញ្ជាក់ការសិក្សា ដល់សិស្សពល
ទាហានថ្មីចំនួន១៥៥នាក់ ក្នុងនោះសិស្សពលទាហានថ្មី ទទួលបាននូវលិខិតសរ
សើរចំនួន៧៨នាក់ និង ក្រុមប្រតិបត្តិទាំងបួនរបស់សាលាពលទា ហានយោធ
ភូមិភាគពិសេស ទទួលបានលិខិតសរសើរពីកងទ័ពជើងគោកចំនួន១០នាក់ និងយោធភូមិភាគចំនួន១៤នាក់ផងដែរ៕ ដោយ ៖ ហឹង ចូច

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង