រយះពេល៤ថ្ងៃនាឱកាសឈប់ សម្រាក ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ចំនួន៤៥ ២១៤ នាក់

កំពង់ឆ្នាំង៖ នៅក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ សីហា មានភ្ញៀវទេសចរជាតិ បានមកលេងកំសាន្តនៅតាមរមណី
យដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ចំនួន៤៥ ២១៤នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព និង សប្បាយរីករាយ ។

លោកសេង សាលី បានឲ្យដឹងថា រយះពេល៥ថ្ងៃនេះខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមានចំនួន៤៥ ២១៤ នាក់។ ក្នុងនោះរមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ គឺនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងឃុំក្បាលទឹក រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ និង រមណីយដ្ឋានទំនប់ទឹកគង្គារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននញ្ជាក់ឲ្យដឹងទៀតថាចំពោះសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមកន្លែងដែលមានភ្ញៀវទេសចរណ៍មកលេងនោះ មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ៕ ដោយ៖ហឹង ចូច

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង