ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង÷ មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយម៉ូតូ ២គ្រឿងបុកគ្នា។


ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៨និង១០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបឹងពោធិ៍លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦២និង៦៣ ភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឪ្យដឹងថានៅមុនពេលកើតហេតុ មានម៉ូតូមួគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W -3194 បើកបរដោយ ឈ្មោះ សុឹម វន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ។

ពេលមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ារថយន្តមួយគ្រឿងដែលនៅពីមុខក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូម៉ាកហុងដា C125 ពណ៍ ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1G- 5805 អ្នកបើកបរឈ្មោះ ស្រេង មករា ភេទ ប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ។

បណ្តាលឲ្យរងរបួសមនុស្ស ០២នាក់ របួសធ្ងន់ម្នាក់ និងខូចម៉ូតូ០២គ្រឿង តែម្តង ។ក្រោយពេលកើតហេតុជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកប្រតិបត្តិកំពង់ត្រឡាច។ចំណែកមធ្យោបាយបង្ករយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយបន្តតាមនីតិវិធី ។ ចន្ថា

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង