ថ្ងៃ​ដំ​​បូង​នៃ​យុទ្ធ​នា​ការ​ដោះ​ស្រាយ​ទំ​នាស់​និង​សំ​ណូម​ពរ​ប្រ​ជា​ពល​រដ្ឋ​លោក​ជំទាវ​ ប៊ន​ សុ​ភី​ អ​​ភិ​បាល​រង​ខេត្ត​កំ​ពង់​ឆ្នាំង​សម្រប​សម្រួល​​ទំ​នា​ស់​សុំ​បើក​ផ្លូវ​ឯក​ភាពឈ្នះ​ៗ​ទាំង​អស់​គ្នា​

កំពង់ឆ្នាំង ៖ អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចុះដោះស្រាយទំនាស់ និង សំណូមពរប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារដោះស្រាយទំនាស់ និង សំណូមពរប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះទៅសម្របសម្រួល និងដោះស្រាយទំនាស់សុំបើកផ្លូវមួយករណី ដែលបានកើតឡើង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ដោយមានការចូលរួមឯកឧត្ត ម៉ម ឈឿម និង ឯកឧត្តម គុយ ចន្ថា អនុប្រធានក្រុមការងារ និង ក្រុមការងារមន្រ្តីជំនាញ និង អាជ្ញាធរមូលដ្ឋានសង្កាត់ ផងដែរ ។


លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ជាប្រធានក្រុមការងារដោះស្រាយទំនាស់ និង សំណូមពរប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ឱ្យដឹងថានាថ្ងៃនេះក្រុមការងារបានចុះធ្វើការសម្របសម្រួលរវាងតំណាងប្រជាពលរដ្ឋ៨៧គ្រួសារដែលស្នើសុំបើកផ្លូវមួយកន្លែង ជាប់ពាក់ព័ន្ធនិងលោកស្រីចក់ មិថុនា ដើម្បីបើកផ្លូវភ្ជាប់ផ្លូវក្នុងភូមិឱ្យបានធ្វើដំណើរបានជាប្រយោជសាធារណៈទាំងអស់គ្នា ។


លោកជំទាវបានមានប្រសាសន៍បញ្ជាក់ទៀតថា ការចុះដោះស្រាយសម្របសម្រួលដោះស្រាយទំនាស់មានការពិបាកខ្លះផងដែរ ដោយប្រជាពលរដ្ឋ និង ម្ចាស់ដីបានលើកឡើងពីអំណះអំណានផ្សេងៗគ្នា ប៉ុន្តែដោយមានក្រុមការងារជំនាញ និង ឈរមូលដ្ឋានឈ្នះៗទាំងអស់គ្នា លោកស្រីចក់ មិថុនា ដែលជាម្ចាស់ដី បានឯកភាពធ្វើការសម្បទានដីដែលពលរដ្ឋបានស្នើសុំដើម្បីធ្វើផ្លូវ បានដើរទាំអស់គ្នាជាប្រយោជន៍សាធារណៈ ។ ដែលនេះជាលទ្ធផលនៅថ្ងៃដំបូងដែលក្រុមការងារចុះដោះស្រាយទំនាស់និងសំណូមពរប្រជាពលរដ្ឋ បានបំពេញធ្វើឱ្យប្រជាពលរដ្ឋទទួលយកទាំងអស់គ្នាដោយស្នាមញញឹម ។


លោកជំទាវ បានសំណូមពរ ដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានចូលរួមទាំអស់គ្នា ហើយនៅឱ្យជាប់នឹងប្រជាពលរដ្ឋ ក្តាប់ឱ្យបានរាល់បញ្ហា និងសំណូមពរ ដែលកើតមានឡើងនូវមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង