រដ្ឋមន្ត្រីក្រសួងព័ត៌មាន កុំតក់ស្លុតពាក្យថាទំនើបត្រូវរៀនផ្លាស់ប្តូររបបធ្វើការងារនិងរបបរកស៊ីរបស់យើង

(កំពង់ធំ)៖ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាកុំតក់ស្លុតពាក្យថាទំនើបត្រូវរៀនផ្លាស់ប្តូររបបធ្វើការងារនិងរបបរកស៊ីរបស់យើង ។


ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងពេលដែលលឯកឧត្តម និងក្រុមការងារបានចុះសួរសុខទុក្ខមន្ត្រីរាជការនិងពិនិត្យឧបករណ៍ការផ្សាយនៅមន្ទីរព័ត៌មានខេត្តកំពង់ធំរសៀលថ្ងៃទី២៩ខែធ្នូឆ្នាំ ២០២១។

ឯកឧត្តមបន្តថាគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបង្កើនការផលិតដើម្បីទាក់ទាញអារម្មណ៍អ្នកស្ដាប់ អ្នកទស្សនាដោយ
ធ្វើយ៉ាងណាឱ្យគេយល់ពីអារអារម្មណ៍របស់យើង។ ហើយប្រធានអង្គភាពត្រូវគិតគូអំពីការផ្សាយដោយផ្តោតសំខាន់ទៅ
លើការអប់រំ កំសាន្ត និងការផ្ដល់ព័ត៌មានប្លែក ក្នុងការទាមទារឲ្យយើងចេះច្នៃប្រឌិតហើយការផ្សាយត្រូវគឺជាការប្រកួតប្រជែងឈ្លាសវៃ មានការពិចារណាច្រើនដោយមិនបាត់បង់គុណភាពទៀតផង ។ ចំពោះបញ្ហាប្រឈមរបស់មន្ទីរទាក់ទងទៅនឹងបញ្ហាកង្វះបច្ចេកទេសនិងការផលិតព័ត៌មានឯកឧត្តមសន្យានិងបញ្ជូនមន្ត្រីថ្នាក់ជាតិឲ្យមកជួយធ្វើការបណ្តុះបណ្តាលក្នុងការរកច្រកចេញឲ្យមានភាពប្រសើរឡើង ។

ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ប្រធានមន្ទីរអង្គភាពទាំងអស់ត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឲ្យបានរហ័សដោយកម្មវិធីប្លែកៗហើយមានការចាប់អារម្មណ៍និងធ្វើការចែករំលែក ការលើកទឹកចិត្តដល់អ្នកដែលបានខិតខំបំពេញការងារ ។


ឯកឧត្តមបានកោតសរសើរចំពោះមន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបទៅដោយមនសិកាវិជ្ជាជីវៈស្មារតីទទួលខុសត្រូវ ដោយឈរលើគោលការណ៍សហការសាមគ្គីភាពគ្នាល្អដើម្បីធ្វើឲ្យអង្គភាពមានការរីកចម្រើន ។

ជាមួយគ្នានេះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្កំពង់ធំបានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពដោយ
ក្នុងនោះការបង្វះនូវធនធានមនុស្សទាំងការងារផលិត កង្វះនូវឧបករណ៍បច្ចេកទេស និងមធ្យោបាយជាដើម ។ ប្រភព មន្ទីរព័ត៌មានខេត្តកំពង់ធំ

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង