លោក​ស្រី​ សំរិត​ ​ណុន​ ៖ វាល​ទំនាប​ស្រែ​ប្រាំង​ជាង​៤០​ហិក​តា​ ប្រែ​ក្លាយ​ជា​ដែន​អភិរក្សធ​ន​ធាន​ជល​ផល​ និង​ ជីវ​ចម្រុះ​សម្រាប់​ប្រយោជន៍​រួម​សហគមន៍​និង​ប្រជា​នេសាទ​

ប្រធានសហគមន៍អភិវឌ្ឍនន៍កសិកម្ម កំពង់អុសពន្លឺច័ន្ទ លោកស្រី សំរិត ណុន បានប្រាប់ឱ្យដឹងថា គាត់ពិតជាពិបាកចិត្តខ្លាំងណាស់នៅពេលដែលមើលឃើញ តំបន់វាលទំនាប បឹងល្មុស ធ្លាប់សម្បូរទៅដោយធនធានជលផល បែជាត្រូវរងនូវការបំផ្លិចផ្លាញ ហើយបានក្លាយជាតំបន់ស្រែប្រាំង ដែលធ្វើឱ្យតំបន់នេះបានបាត់បង់បន្តិចម្តងៗនូវធនធានធម្មជាតិ ដ៍កម្រងមួយនេះ ស្ទើនឹងអស់នោះ។

លោកស្រីបានប្រាប់បន្តថា ដោយសារតែការស្រឡាញ់និងការចូលចិត្ត នូវធនធានជលផលនិងបារម្មណ៍ពីការបាត់បាង់នោះ រូបលោកស្រីនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បនប្រមូលគ្នាចងក្រងជាសហគមន៍មួយសម្រាប់ថែរក្សានិងអភិរក្សតំបន់វាលទំនាបឱ្យក្លាយទៅជាតំបន់អភិរក្សធនធានជលផលផងសម្រាប់ប្រយោជន៍រួមទាំងអស់គ្នានៅមូលដ្ឋានរបស់គាត់ សម្រាប់កូនចៅជំនាន់ក្រោយ ។

ក្នុងនាមជាស្រ្តីមួយរូបដែលជាប្រធានសហគមន៍លោក ស្រី សំរិត ណុន បាប្រាប់ឱ្យដឹងថា ការដែលចងសហគមន៍មួយឱ្យបានកើតឡើងក្នុងមូលដ្ឋាន គឺទាមទារឱ្យមានការអត់ធ្មត់ជាខ្លាំង ព្រោះថាយើងទាមទាពេលវេលាក្នុងការផ្សព្វផ្សាយ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ពីគោលបំណង នៃការចងក្រងសហគមន៍នេះ ក្នុងគោលដោតែមួយគត់គឺ ការពាធនធានជលផលនេះឱ្យនៅគង់វង្ស នៅពេលដែលពួកគាត់យល់ច្បាស់នឹងបានចូលរួមទាំងអស់គ្នា ។

លោកស្រី សំរិត ណុន បានបន្តថា ពេលនេះប្រជាពលរដ្ឋបានសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលឃើញតំបន់នេសាទមួយដែលមានផ្ទៃដីប្រមាណជាង៤០ហិកតា ទទួលបានការអភិរក្ស មានទាំងព្រៃលិចទឹក សត្វស្លាប និង ត្រីជាច្រើនប្រភេទនៅដែនអភិរក្សមួយនេះ ។

ប្រជាពលរដ្ឋដែលជាអ្នកនេសាទ បានប្រាប់ថា នាពេលនេះ គាត់ឈប់ទៅចំណាកស្រុកដូចពេលមុនទៀតហើយ ដោយសារពួកគាត់បានងាកមកធ្វើការងារនៅនឹងផ្ទះស្រែចំការ នេសាទ ព្រោះធនធានធម្មជាតិនៅជុំវិញផ្ទះ និង ក្នុងមូលដ្ឋានរបស់គាត់ មានច្រើនក្រោយបានការពារនិងថែរក្សា ដែនអភិរក្សនេះ ។

ដើម្បីថែរក្សា និង ការពារនូវធនធានធម្មជាតិ ឱ្យមាននិរន្តរភាពនោះ លោកស្រីបានស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ និង រកអង្គការដៃគូបន្តជួយគាំទ្ររាល់សកម្មភាពដែលសហគមន៍បានធ្វើឡើង ហើយក្រៅពីនេះ ស្នើដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តនិង ក្រសួងផ្តល់ការគាំទ្រលើការបច្ចេកទេស និង ការចុះបញ្ជីជា​សហគមន៍​នេសាទស្របតាមច្បាប់របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង