លោកឧកញ៉ា ទៀ វិចិត្រ យកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រនិងកំពុងជួបគ្រោះទឹកជំនន់ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង-កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនGTVC បាននាំយកម្ហូបអាហារគ្រឿងឧបភោគបរិភោគច្រើនមុខ ថ្នាំពេទ្យនិងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកនិងកំពុងជួបគ្រោះ ទឹកជំនន់ជាច្រើនគ្រួសារ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការផ្តល់ជំនួយជូនពលរដ្ឋដែលជួប ការលំបាកដោយគ្រោះទឹកជំនន់នេះ គឺជាការចែករំលែក រួមចំណែកជាមួយ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលកំពុងយកចិត្តទុកដាក់ជួយពលរដ្ឋដែលរងគ្រោះដោយគ្រោះ ធម្មជាតិនៅតាមមូលដ្ឋាននានា ។

គួរបញ្ជាក់ថា អំណោយ ដែលលោកឧកញ៉ាទៀ វិចិត្រនាំយកទៅឧបត្ថម្ភជូនពលរដ្ឋ នាពេលនេះ ក្រៅពីម្ហូបអាហារគ្រឿងឧបភោគបរិភោគ និង ថ្នាំពេទ្យ ក៍មានផ្តល់ជូននូវ ថវិកាបន្ថែម ក្នុងមួយគ្រួសារ១០មុឺនរៀលផងដែរ៕ អត្ថបទ​៖ ហឹង ចូច

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង