ម្ចាស់​ដីឡូតិ៍​ តាំងតាំង​​​អភិវឌ្ឈន៍​ដីឡូត៍​ ផ្តល់​អំណោយ​ជូន​ពល​រដ្ឋ​ងាយ​រង​គ្រោះ​ នៅ​សង្កាត់​ខ្សាម​ក្រុង​កំពង់​ឆ្នាំង ​

កំពង់ឆ្នាំង ៖ អំណោយជាគ្រឿងឧបភោគបរិភោគរបស់ក្រុមហ៊ុន ដីឡូដ៍អភិវឌ្ឍន៍តាំងតាំង​ ត្រូវបាននាំយកចែកជូនដល់ប្រជាពលរដ្ឋងាយគ្រោះ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ អំណោយទាំងនេះបានចែកជូនដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅតំបន់ដីឡូដ៍ស្ថិតភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង និងលោក តាំង ថេងងួន នឹង លោកស្រីឈី គឹមទាង ព្រមទាំងមានការចូលរួម អាជ្ញាធរភូមិ សង្កាត់ និង ប្រជាពលរដ្ឋផងដែរ ។


លោកថាន់ ចន្ទ័រដ្ធា ប្រធានគ្រប់គ្រង់ផ្នែកលក់ គម្រោងដីឡូត៍ តាំងតាំងអភិវឌ្ឈន៍ដីឡូត៍ បានឱ្យដឹងថា ដើម្បីអបអរសាទរចំពោះការបើកឱ្យដំណើរការលក់របស់ក្រុមហ៊ុន ថ្ងៃនេះក្រុមហ៊ុន បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលងាយររងគ្រោះនៅសង្កាត់ខ្សាម៨០គ្រួសារ ដែលជួបការលំបាកក្នុងជីវភាពគ្រួសារ ។


លោកបានបញ្ជាក់ថា គម្រោងដីឡូត៍តាំងតាំងអភិវឌ្ឈន៍ដីឡូត៍ បានរៀបចំនូវផែនការអភិឌ្ឍន៍ក្នុងមូលដ្ឋាន ដែលមាន ប្រពន្ធ័ផ្លូវ ប្រពន្ធ័លូបង្ហរទឹក បង្គោលភ្លើង តាមផ្លូវ នឹងក្នុងឡូត៍ ប្រពន្ធ័ភ្លើងបំភ្លឺផ្លូវ នឹងមានគម្រោងផ្ទះល្វែងនឹងវីឡាផងដែរ ។


មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោងដីឡូត៍ តាំង តាំងអភិវឌ្ឈន៍ដីឡូត៍ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ដែលបានផ្តល់អំណោយមុស្សធម៌ជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ដែលសកម្មភាពនេះបានបង្ហាញឱ្យឃើញពីការចូលរួមនៅក្នុងកិច្ចការសង្គម នៃសកម្មភាពមនុស្សធម៌ ក្នុងសង្គម អ្នកដែលមានទ្រព្យធនចែករំលែកនូវធនធានរបស់ខ្លួនដល់អ្នកទីទ័លក្រ ខ្វះខាត ។


លោកក្រូចម៉ារ៉ាអភិបាលរងក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា បច្ចុប្បន្នក្រុងកំពង់ឆ្នាំង មានការអភិឌ្ឍន៍ជាបន្តបន្ទាប់ លើគ្រប់វិស័យ ដែលធ្វើឱ្យក្រុងកំពង់ឆ្នាំងក្លាយជាក្រុងដែលមានសភោណភាព បរិស្ថាន និង អនាម័យល្អ ដោយធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ក្រោមដំបូលនៃសន្តិភាព ។ ចំពោះវិស័យអចលនទ្រព្យបានធ្វើអោយក្រុងមួយនេះក្លាយជា កន្លែងនៃការអភិវឌ្ឍនអចលនទ្រព្យដ៍សំបូបែប អគារខ្ពស់ៗ តំបន់អភិវឌ្ឍន៍ដីឡូតិ៍ផងដែរ ។


លោកអភិបាលរងក្រុងកំពង់ឆ្នាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំងចូលរួមឱ្យបានគ្រប់គ្នាក្នុងការថែរក្សាបរិស្ថាននិងអនាម័យ ទាំងនៅក្នុង សង្គមគ្រួសារ និង ទីសាធារណៈ មានតែការចូលរួមរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះដែលនឹងធ្វើឱ្យក្រុងកំពង់ឆ្នាំងក្លាយជាទីក្រុងស្អាតគ្មានសម្រាម ជាក្រុងដែលមានសម្រស់បៃតងនៅគ្រប់រដូវកាល ។

គួរបញ្ជាក់ថា កន្លងមកក្រុងកំពង់ឆ្នាំង បានទទួលចំណាត់រំដួល២ទង ចំណាត់ថ្នាក់លេខ២ជាទីក្រុងស្អាតផងដែរ ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះក្នុងមួយគ្រួសារអង្ករ១០គីឡូ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និង ថវិកាមួយចំនួនផងដែរ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង