លោក ហឹង ចូច គោរព​ជូនពរ ឯកឧត្តម ម៉ម ឈឿម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មីឆ្នាំ​សកល២០២០ លោក ហឹង ចូច អនុប្រធានមន្ទីរ ព័ត៌មាន ខេត្តកំពង់ឆ្នាំងសូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រោស​ប្រទាន​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ចំពោះ​ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួង ព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង។

​ក្នុង​សារ​ជូនពរ លោក ហឹង ចូច បាន​លើកឡើងថា ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ សូម​ឯកឧត្តម ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ និង​សម្រេច​ជោគជ័យ​ថ្មីៗ​ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​ប្រជាជន នៅទូទាំងខេត្តកំពង់ឆ្នាំង។

សូមឯកឧត្តម និងលោកជំទាវ ព្រមទាំង​បុត្រា បុត្រី និងចៅៗ ជាទី​ស្រឡាញ់​ជួបតែ​សុភមង្គល វិបុល​សុខ ព្រមទាំង​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង