រដ្ឋមន្រ្តីក្រសួងកសិកម្មចែកមាន់ ពូជនិងចែកកូនឈើហូបផ្លែដល់ប្រជាកសិករចំនួន២០០គ្រួសារ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖កូនឈើហូបផ្លែ និង ពូជមាន់ជាច្រើនត្រូវបានផ្តល់ជូនដល់ ប្រជាពលរដ្ឋចំនួន២០០គ្រួសារអ្នកអនុវត្តកសិកម្មចម្រុះនៃគម្រោង ពង្រីកបច្ចេកទេសកសិកម្ម ដែលធន់និងអាកាសធាតុ(SUCRA)ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទ និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ។

ឯកឧត្តមបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអោយដឹងថា គម្រោងពង្រីកបច្ចេកទេសកសិកម្ម ដែលធន់និងអាកាសធាតុ គឺជាអនុសមាសភាគនៃកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នទៅនឹងការប្រែប្រួអាកាសធាតុ(ASPIRE)របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ដែលគាំទ្រថវិកាដោយ មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍សិកម្ម(IFAD) រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះមានគោលបំណង បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់កសិករខ្នាតតូច ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ តាមរយៈការជម្រុញអោយកសិករអនុវត្តនូវគំរូល្អៗនៃប្រព័ន្ធកសិកម្មចម្រុះសំដៅធ្វើអោយកសិករ បង្កើនប្រាក់ចំណូលហើយរក្សាបាននូវនិរន្តរភាពបរិស្ថាន ។

បច្ចុប្បន្នគំរោងនេះ បានកំពុងផ្តល់ធាតុចូលមួយចំនួនដល់កសិករគោលដៅចំនួន៥០០ គ្រួសារក្នុងខេត្តកំពង់ឆ្នាំង ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះដែលរួមមាន ដូចជាកាផ្តល់កូនឈើហូបផ្លែ៣៤ ៣១១ដើម មាន់ពូជមាន់និងទា ៣៩២២ក្បាល កូនត្រី និង កង្កែប១៩៧៨២ក្បាល ចំណីមាន់ ចំណីត្រី ២៦បាវ និង ជីធម្មជាតិ១១៥បាវ ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយដែលមានអំណោយផលជាខ្លាំងលើវិស័យកសិកម្ម ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋភាគច្រើនមានមុខរបរ លើការងារវិស័យកសិកម្មផងដែរ សេដ្ឋកិច្ចនៅខេត្តនេះមួយភាគធំ បានមកពីវិស័យកសិកម្ម។

មានប្រសាន៍នៅក្នុងឱកាសនោះ ឯកឧត្តមវ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្លស់ចំពោះ គម្រោងពង្រីកបច្ចេកទេសកសិកម្ម ដែលធន់និងអាកាសធាតុ ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការជម្រុញអោយកសិករ អាចរកចំណូលបានពីវិស័យកសិកម្ម ដោយធានាបានទាំងតម្លៃកសិផលតាមរយៈការចងបណ្តុំកសិករ ក្នុងការផលិតតាមបច្ចេកកសិកម្ម ។

ឯកឧត្តមបានជម្រុញអោយកសិករ បង្កើនការដាំដុះចិញ្ចឹមសត្វអោយបានច្រើនសម្រាប់ការផ្គត់ផ្គង់ទីផ្សារនិងបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ ។ ពិសេសកសិករដែល ទទួលបានពូជដំណាំ និងពូជសត្វនាពេលនេះ យកទៅដាំចុះ និងចិញ្ចឹម មើលថែទាំ យកចិត្តទុកដាក់ឲ្យបានល្អ ប្រយោជន៍ទទួលបានមកវិញជាស្បៀងអាហារសម្រាប់គ្រួសារ និងលក់ដូរតាមការចាំបាច់។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យមន្រ្តីជំំនាញជាអ្នកអនុវត្តគម្រោងដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមបរិបទ នៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និង នវានុវត្តន៍ និងជាពិសេសក្នុងកាល:ទេស: ដែលវិស័យមួយចំនួនកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។ ជាងនេះទៅទៀត ជម្រុញសកម្មភាពយ៉ាងសស្រាក់សស្រាំនេះ នឹងជួយបង្កើនផលិតភាពផលិតកម្មកសិកម្មទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ឲ្យទីផ្សារ បង្កើនប្រាក់ចំណូល និងកម្រិតជីវភាព ឈានជាជំហានៗឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ប្រជាពលរដ្ឋចំនួន២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ ទទួលបាននូវកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ)និង ពូជមាន់ ចំណីមាន់ផងដែរ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង