ក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំខ្មែររយះពេល៧ថ្ងៃ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរណ៍ចំនួន ៦៦ ៧០០នាក់

កំពង់ឆ្នាំង៖ លោកសេង សាលី ប្រធានន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយះពេល៧ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ សីហានេះ មានភ្ញៀវទេសចរណ៍ បានមកលេងកំសាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន៦៦ ៧០០នាក់ ដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ។

លោកសេង សាលី បានឲ្យដឹងថា រយះពេល៧ថ្ងៃនេះខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តមានចំនួន៦៦ ៧០០នាក់។ ក្នុងនោះរមណីយដ្ឋានGreen Resort មានភ្ញៀវមកលេងចំនួន
៨ ៨៩៨នាក់ ,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល មានចំនួន១២ ៩៧៣នាក់ ,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ មានចំនួន៦០៥នាក់,រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលមានចំនួន១៦ ០៥៧នាក់,រមណីយដ្ឋានទំនប់ទឹកអាចាំងមានចំនួន៥ ៣៩៦នាក់,រមណីយដ្ឋានទំនប៉ទឹក២០ឧសភា មានចំនួន១ ២៤៥នាក់,រមណីយដ្ឋានទំនប់ទឹកគង្គារមានចំនួន១៨ ៧៦៥នាក់ និង រមណីយដ្ឋានភ្នំព្រះធាតុមានចំនួន២ ៧៩៧នាក់ ។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំងបាននញ្ជាក់ឲ្យដឹងទៀតថា ចំពោះសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់ នៅតាមកន្លែងដែលមានភ្ញៀវទេសចរណ៍មក
លេងនោះ មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ៕ ដោយ៖សន គន្ធនិវឌ្ឍន៍

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង