ថ្នាក់​ដឹកនាំ​​រោង​​ចក្រ ​អឹម​ និង​ វី​ ក្រុង​កំពង់​ឆ្នាំង​ ដឹក​នាំ​កម្លាំង​កម្ម​ករ​ និយោ​ជិក​ដាំ​កូន​ប្រណិត​ជាង​២០០​ដើម​ នៅ​វិទ្យាល័យ​ក្រុង​កំពង់​ឆ្នាំង​

កំពង់ឆ្នាំង ៖ កូនឈើប្រណិតប្រមាណជាង២០០ដើម ក្រោមការជួយឧបត្ថម្ភដោយក្រុមហ៊ុន អឹម និង វី ត្រូវបាននាំយកទៅដាំនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ពិធីដាំកូនឈើនេះគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដឹកនាំដោយ លោក លី នាយកក្រុមកហ៊ុន អឹម និង វី ខេត្តកំពង់ឆ្នាំង និង មានការចូលរួមពី កម្មករ កម្មការនី និយោជិត ប្រមាណជា១០០នាក់ ។


លោក ស្រី នី កុល តំណាងរោងចក្រអឹម និង វី បានឱ្យដឹងថា នៅថ្ងៃនេះរោងចក្រអឹម និង វី បានដឹកនាំកម្លាំងកម្មករ កម្មការនី និង និយោជក និយោជិត ប្រមាណជិត១០០នាក់ ដើម្បីចូលរួមដាំកូនឈើប្រណិត ប្រភេទក្រញូង ចំនួន២៥០ដើម នៅក្នុងបរិវេណនៃវិទ្យាល័យក្រុងកំពង់ឆ្នាំង ។
លោក ស្រីបានបញ្ជាក់ទៀតថា មូលហេតុដែលអ្នកដឹកនាំ និង គ្រប់រោងចក្រអឺមនិងវ៉េ រៀបចំដាំដើមឈើនេះឡើង គឺដើម្បីបំផុសចលនា និង ស្មារតីរ យុវជន យុវនារី ជាកម្មករ កម្មការនីទាំងអស់នៅទីនេះ ចូលរួមស្រឡាញ់ និង ថែរក្សា បរិស្ថានព្រៃឈើទាំងអស់គ្នា ព្រោះថាព្រៃឈើបានផ្តល់នូវផលប្រយោជន៍ជាសំខាន់ ដល់យើងទាំងអស់គ្នា ។ ដើមឈើមិនត្រឹមតែមានសារៈសំខាន់ សំរាប់ជីវិតប៉ុន្តែជាប្រភេទរុក្ខជាតិដែលមានជីវិត យូរបំផុតនៅលើផែនដី ។ ពួកគេផ្តល់អុកស៊ីសែនរក្សាទុកកាបូនស្ថេរភាពដីនិងផ្តល់ជីវិតដល់សត្វព្រៃរបស់ពិភពលោកសម្ភារៈប្រើប្រាស់និងទីជម្រកផងដែរផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន ជួយលើកកម្ពស់សត្វព្រៃ ជួយអោយសេដ្ឋកិច្ចលូតលាស់ផងដែរ ។

យុវជនដែលបានចូលរួមបានសំដែងនូវការសប្បាយចិត្តរីករាយ នៅពេលដែលក្រុមកម្មករ កម្មការនី បានចូលរួមដាំដើមឈើ ថែរក្សាបរិស្ថាននៅក្នុងបរិវេណសាលារៀននេះ ព្រោះទាំងនេះបានបង្ហាញពីការចូលរួមនៅក្នុងកិច្ចការសង្គមមួយក្នុងការថែរក្សាបរិស្ថានល្អ និងយើងចូលរួ នូវការដាំដើមឈើ ព្រមទាំងទប់ស្កាត់ការកាប់ដើមឈើ ព្រោះធ្វើឱ្យប៉ពាល់ដល់បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង