ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័តមានខេត្តកំពង់ឆ្នាំង និង អ្នកសារព័ត៌មានក្នុងខេត្តចូលរួម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង អ្នកសារព័ត៌មានក្នុងខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។

លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះមន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត ដែលជាមន្រ្តីជួរមុខបានចូលរួមអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យ ក្នុងការទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
លោក អនុប្រធានមន្ទីរបានឲ្យដឹងថា មន្រ្តីរាជការនៃមន្ទីរព័ត៌មាន និង អ្នកសារព័ត៌មានគឺ ជាអ្នកដែលនឹងអាចប្រឈមនៅ នឹងកន្លែងងាយចម្លងវីរុស Covid-19 ព្រោះថាអ្នកសារព័ត៌មាន បំពេញការងារច្រើនកន្លែង ដែលយើងមិនអាចមើលដឹងអំពីហានិភ័យនៃការចម្លងមេរោគកូវីដ១៩នេះឡើយ ។ ដែលការចាក់វ៉ាក់សាំងនឹងជួយ មន្រ្តីព័ត៌មានទាំងមានសុវត្ថិភាពជាងមុន ក្នុងកិច្ចការងារបំពេញបេសកកម្មយកព័ត៌មាន នៅក្នុងខេត្ត ។

លោកអនុប្រធានមន្ទីរបានប្រាប់ឲ្យដឹងទៀតថា បើទោះបីជាមន្រ្តីរាជការ និងអ្នកសារព័ត៌មានបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ជាលើកទី២នេះរួចហើយក្តី ប៉ុន្តែយើងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឲ្យការចាក់វ៉ាក់សាំងនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាមួយគ្នានេះ ក៍នៅតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ជាប់ជាប្រចាំ ដើម្បីឲ្យគ្រួសារ សង្គម និង សហគមន៍ គ្មានការរីករាលដាលនៃជំងឺកូវីដ១៩ និងចូលរួមទប់ស្កាត់ ការកាត់ផ្តាច់ចំលងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ គ្រូបង្រៀន និង កងកម្លាំង ជួរមុខ នៅខេត្តកំពង់ឆ្នាំង គឺបានធ្វើឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យបង្អែក៣ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ និង មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដែលបច្ចុប្បន្នបានពង្រីកការចាក់វ៉ាក់សាំងនេះមកដល់តាមមណ្ឌលសុខភាពមួយចំនួនផងដែរ នៅក្នុងខេត្តកំពង់ឆ្នាំង ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង