ជាង១០ឆ្នាំនៃរបរលក់ក្រូចពោធិសាត់ នៅខេត្តកំ​ព​ង់​ឆ្នាំង កាន់តែទទួលបានការគាំទ្រច្រើនដោយ​សាររសជាតិពិតរបស់ក្រូចពោធិសាត់

កំពង់ឆ្នាំង ៖ រយៈពេលជាង១០ឆ្នាំ នៃរបរជាអ្នកនាំក្រូចពីខេត្តពោធិសាត់មកលក់នៅខេត្តកំពង់ឆ្នាំង លោក សាក់ សិរី បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ឱ្យដឹងថា ក្រូចដែលគាត់បាននាំយកមកដាក់លក់នៅខេត្តកំពង់ឆ្នាំងនាពេលនេះ គឺជាក្រូចពោធិសាត់ពិតប្រាកដ ដែលដាំនៅចំការខេត្តពោធិសាត់ ។


ក្នុងរយៈដែលគាត់បាននាំយកផ្លែក្រូចនេះមកលក់ មុនដំបូងគឺពិបាកលក់បន្តិច ប៉ុន្តែក្រោយពីអ្នកទិញដឹងថា ជាក្រូពោធិសាត់ពិតប្រាកដ គឺគាត់បានលក់ដាច់គ្រាន់បើ គឺអាចលក់បានពីក្នុងមួយថ្ងៃទី៤ទៅ៥ស្លឹក ។ ប៉ុន្តែចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ការលក់របស់គាត់ បានធ្លាក់ចុះបន្តិចដោយសារពុំសូវមានអ្នកដើរច្រើន ទោះជាយ៉ាងណាក៏ដោយ អតិថិជនដែល ធ្លាប់ទិញក្រូចពោធិសាត់របស់គាត់ គឺនៅតែតាមមករកទិញផ្លែក្រូចពីគាត់ដែល ព្រោះថា ផ្លែក្រូចរបស់គាត់ មានរស់ជាតិឆ្ងាញ់ជារសជាតិធម្មជាតិ ម្យ៉ាងទៀតផ្លែក្រូចពោធិសាត់ដែលគាត់លក់នេះអាចទុកបានយូដោយមិនរលួចនោះទេ​ លោក សាក់ សិរី ជាអ្នកក្រូចបានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រ ក្រូចរបស់ខ្មែរយើង ជាក្រូចពោធិសាត់ពិតប្រាកដ ដាំនៅលើទឹកដីនៃខេត្តពោធិសាត់ ។ ក្រូចដែលគាត់យកមកលក់នេះ គឺលក់តាមផ្លូទៅផ្សារលើក្បែរនិងមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង