អនុ​ប្រធាន​​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេ​សាទ​កំពង់​ឆ្នាំង​ អំពាវ​នាវ​កសិករ​ងាក​មក​ប្រើ​ប្រាស់​ម៉ាស៊ីន​ព្រួស​ស្រូវ ​ជា​ជួរ​ ដើម្បី​សន្សំ​សំចៃ​ក​ម្លាំង​ និង​គ្រាប់​ពូជ​ស្រូវ​

កំពង់ឆ្នាំង ៖ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ប្រាក់ លាង ហួរ បានធ្វើការអំពាវនាវទៅដល់ប្រជាកសិករ អាចធ្វើការផ្លាស់ប្តូរមកប្រើប្រាស់ប្រាស់ម៉ាស៊ីនព្រួសស្រូវ ជាជួរ ដើម្បីសន្សំសំចៃកម្លាំង និង គ្រាប់ពូជស្រូវ ទទួលបានទិន្នផលបានច្រើនផងដែរ ។ ការអំពាវនាវរបស់ថ្នាក់ដឹកនាំមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ គឺធ្វើឡើងនៅក្នុងកម្មវិធីទិវាស្រែបង្ហាញព្រួសស្រូវ ជាជួរដល់ខេមស៊ីដ ពេជ្រចង្វារ ស្ថិតនៅភូមិកំពង់អុស ឃុំកំពអ់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រជាកសិករប្រមាណជាង៤០នាក់។


លោកបានបន្តថាដើម្បីលើកស្ទួយការប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរ ប្រកបដោយប្រសិទ្ធភាពខ្ពស់និងបង្ហាញពីសារៈប្រយោជន៍​​នៃការប្រើប្រាស់ឧបករណ៍នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ធ្វើស្រែបង្ហាញព្រួសស្រូវជាជួរ ដែលប្រើឧបករណ៍បង្ហាញសម្រាប់ស្រូវប្រដេញទឹក និងស្រូវប្រាំងដោយប្រើពូជស្រូវនាងក្រអូប និងពូជស្រូវអ៊ីអឹម «ផ្កាក្រវ៉ាន់» ក្នុងគោលបំណងផ្សព្វផ្សាយបន្តដល់កសិករជុំវិញស្រែបង្ហាញ និងដើម្បីបង្កើនចំណេះដឹង ដល់កសិករក្នុងការតម្លើងនិងប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ព្រួសស្រូវជាជួរនេះពីព្រោះចំណាយគ្រាប់ពូជតិចស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរដែលអាចអោយពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់ ចែករំលែកបទពិសោធន៍ ដែលបានអនុវត្តការបង្ហាញព្រួសស្រូវជាជួរ ដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងផ្សេងទៀតក្នុងតំបន់ ។


លោកបានបញ្ជាក់ទៀតថា ការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះ គឺសន្សំសំចៃកម្លាំងជាងព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អមិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ស្រូវដុះជាជួរងាយស្រួលក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃ និងស្មៅទិន្នផលប្រហាក់ប្រហែលនឹងខ្ពស់ជាង ការប្រើប្រាស់ពូជច្រើនគ្រាប់ស្រូវពេញល្អងាយស្រួលកាត់ពូជលាយ កសិករអាចសម្រាំងទុកជាគ្រាប់ពូជនៅរដូវបន្តបាន។


ជាមួយគ្នានេះ ប្រជាកសិករដែលបានអនុវត្តការប្រើប្រាស់ម៉ាស៊ីនជាជួរនេះរួចហើយ បានលើកឡើងថា ការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះ គឺសន្សំសំចៃកម្លាំងជាងព្រោះដៃ ប្រើប្រាស់ពូជតិច ស្រូវដុះលូតលាស់ល្អមិនមានការប្រកួតប្រជែងគ្នា ដោយមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ស្រូវដុះជាជួរងាយស្រួលក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃនិងស្មៅទិន្នផលប្រហាក់ប្រហែលនឹងខ្ពស់ជាងការប្រើប្រាស់ពូជច្រើនគ្រាប់ស្រូវពេញល្អ។ ហើយលោកទាំងអស់បានអំពាវនាវ ដល់ប្រជាកសិករដទៃទៀត មកចាប់អារម្មណ៍លើការប្រើប្រាស់ម៉ាស៊ីនព្រួសស្រូវជាជួរនេះវិញម្តង៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង