លើក​ដំបូង​ដែល​ចំកា​រ​ទុរេន​នៅ​ខេត្តកំ​ពង់​ឆ្នាំង​ បាន​ប្រមូល​ផល​ ប្រជា​ពល​រដ្ឋ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ មក​លេង ​និង​ ​ទិញ​សម្រាប់​បរិភោគ​

កំពង់ឆ្នាំង ៖ ដំណាំទុរេន គឺជាដំណាំមួយប្រភេទ ទាមទារការថែទាំទៅតាមបច្ចេកទេស និង ដីចំការមានលក្ខណៈសមស្រប ដែលអាចដាំដំណាំទុរេនបាន ខេត្តកំពង់ឆ្នាំង ដើមឡើយពុំបានដឹងថា អាចដាំដំណាំទុរេននេះបានទេ ប៉ុន្តែដោយសារមានអ្នកជំនាញបច្ចេកទេសត្រឹមត្រូវ កសិដ្ឋានមួយនៅឃុំក្រាំងស្គារ ស្រុកទឹកផុស របស់ខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តធ្វើការដាំដំណាំទុរេននេះ ដោយប្រើផ្ទៃដីប្រមាណជាង៣០ហិកតា និង បានដាំដើមទុរេប្រមាណជាង៣០០០ដើម រយៈប្រមាណជា៧ឆ្នាំ ដើមទុរេននៅខេត្តកំពង់ឆ្នាំង ផ្តល់ផលលើកដំបូងនៅឆ្នាំ២០២២ ខណៈដែលរដូវទុរេនចាប់ផ្តើមផ្លែ ។


អ្នកគ្រប់គ្រងមើលថែចំការទុរេននៅក្នុងកសិដ្ឋាននេះបានឱ្យដឹងថា ដោយសារនៅភូមិសាស្រ្ត ភូមិក្រាំងស្គារ ស្រុកទឹកផុស នេះ ជាប្រភេទដីល្បាយខ្សាច់ ការដាំដំណាំនេះគឺប្រើរយៈយូជាងជាងគេ និងទាមទាការថែទាំខ្ពស់បំផុតទៅតាមបច្ចេកទេស ពេលរដូវផ្លែនេះ ទុរេនខេត្តកំពង់ឆ្នាំង ក្នុង១ដើមអាចទទួលផលបានប្រមាណជាង១០០ផ្លែ ផលទុរេនដែលប្រមូលបាននេះគឺបានផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុកខ្លះ និង ក្រៅស្រុកខ្លះ ។ តាំងពីផលទុរេនចាប់ផ្តើមប្រមូលផល មានប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង បានមកលេកំសាន្តច្រើន និង បានទិញបរិបភោគនៅនឹងដើម នឹងបានទិញយកទៅផ្ញើអ្នកផ្ទះផងដែរ ។


លោកបានបញ្ជាក់ទៀតថា លោកនឹងរៀបចំការទុរេននេះឱ្យក្លាយទៅតំបន់ទាក់ទាញទេសចរណ៍មួយ ដើម្បីទទួលភ្ញៀវទេសចរណ៍សម្រាប់កសិដ្ឋានរបស់លោក បងប្អូនប្រជាពលរដ្ឋអាចមកលេងផ្លាស់ប្តូរបរិយាកាសពីតំបន់ ចំការទុរេន នៅក្បែជើងភ្នំ នៅឃុំក្រាំងស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។


ប្រជាពលរដ្ឋដែលមកលេងនៅចំការទុរេន ក្នុងកសិដ្ឋាននេះបានបញ្ជាក់ថា ពេលមកដល់ពិតជាមានអារម្មណ៍សប្បាយរីករាយ ពិតប្រាដក ព្រោះបានផ្លាស់ប្តូរបរិយាកាសមកស្រូបខ្យល់អាកាសនៅតំបន់ជើងភ្នំ និង បានទិញទុរេន ដែលជាកសិផលរបស់អ្នកកំពង់ឆ្នាំង ដែលចាប់ពីពេលនេះបើចង់ទៅលេងចំការទុរេន មិនចាំបាច់ទៅឆ្ងាយដូចលើកមុននោះទេ ព្រោះខេត្តកំពង់ឆ្នាំង ក៍អាចដាំទុរេនបានដូចជាខេត្តនានាផងដែរ ។ ទុរេនកំពង់ឆ្នាំង គឺមានរសជាតិឆ្ងាញ់មិនខុសទុរេនខេត្តផ្សេងៗនោះទេ ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង