ថ្ងៃនេះមានភ្ញៀវទេសចរជាតិចំនួន ៥៣៥៦នាក់មកលេងកម្សាន្តតាមរណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរណ៍ជាតិចំនួន ៥៣៥៦ នាក់ បានមកលេងកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃឈប់សម្រាក ថ្ងៃទី១៧ សីហានេះ មានភ្ញៀវទេសចរណ៍ជាតិចំនួន៥ ៣៥៦នាក់ បាន អញ្ជើញមកលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ដោយសុខសុវត្ថិភាព និង សប្បាយរីករាយ ។

របាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងទៀតថា រមណីយដ្ឋានដែលមានភ្ញៀវទៅលេងច្រើនជាងគេ មានរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងឃុំក្បាលទឹក រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស និង រមណីយដ្ឋានទំនប់ទឹកគង្គារ ៕
ដោយ៖សន គន្ធនិវឌ្ឍន៍

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង